Skip to content

ក្លាយជាដៃគូរបស់យើង

ថាមពលកាន់តែប្រសើរត្រូវការដៃគូសហការ

យើងធ្វើប្រតិបត្តិការនៅជាង 130 ប្រទេស ដែលធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនប្រេង និងឧស្ម័នអន្តរជាតិធំបំផុតមួយក្នុងពិភពលោក។ នៅគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង យើងបានបង្ហាញឧត្តមភាពនៃប្រតិបត្តិការ ហើយយើងមានទំនុកចិត្តលើសមត្ថភាពរបស់យើងក្នុងការរក្សាកំណើនបន្តទៀត។ ការក្លាយជាដៃគូសហការផ្នែក “ថាមពលកាន់តែប្រសើរ” អនុញ្ញាតឱ្យអ្នកទទួលបានអត្ថប្រយោជន៍តាមរយៈ៖

ផលិតផល

  • ផលិតផលពីក្រុមហ៊ុនប្រេង និងឧស្ម័នអន្តរជាតិចំណាត់ថ្នាក់ទី 4 ក្នុងពិភពលោក ដែលបំពេញតាមស្តង់ដារគុណភាពខ្ពស់បំផុត។
  • ផលិតផលដែលមានការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជាលទ្ធផលនៃការវិនិយោគរបស់តូតាល់អ៊ិនណឺជីស៍លើ R&D និងវត្តមានដ៏រឹងមាំនៅលើផ្លូវប្រណាំងយានយន្ត។
  • ផលិតផលផ្សេងៗជាច្រើនដែលចាត់ចែងទៅគ្រប់ផ្នែកទាំងអស់ (យានយន្ត ឧស្សាហកម្ម អណ្ដូងរ៉ែ និងរថយន្តជួល) ដែលមានសេចក្ដីលម្អិតខុសៗគ្នា រួមទាំងកម្រិតសំយោគ និងរ៉ែផងដែរ។
  • បានទទួលការអនុញ្ញាតពី OEM ជាច្រើន។
  • សារធាតុរាវពិសេសដែលមានផ្ដល់ជូន។

ខ្សែសង្វាក់ផ្គត់ផ្គង់

  • រោងចក្រដ៏ទំនើបបំផុតមានមូលដ្ឋាននៅសិង្ហបុរី ដែលផ្គត់ផ្គង់ផលិតផលគ្រប់មុខ ដើម្បីបំពេញតាមតម្រូវការផ្សេងៗរបស់អតិថិជន។
  • រោងចក្រលាយប្រេងមានទីតាំងនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានភាពបត់បែនខ្ពស់ និងឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន ព្រមទាំងមានកេរ្តិ៍ឈ្មោះជាអ្នកផ្ដល់សេវាកម្មដែលអាចទុកចិត្តបានផ្នែកប្រេងរំអិលលំដាប់ពិភពលោក។
  • រោងចក្រទាំងនេះអាចផ្គត់ផ្គង់ផលិតផលគ្រប់មុខ ដើម្បីបំពេញតាមតម្រូវការផ្សេងៗរបស់អតិថិជន។
  • បណ្ដាញអ្នកចែកចាយរីកសុសសាយខ្លាំងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមានឃ្លាំង និងទីតាំងស្តុកទុកទូទាំងប្រទេស ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផល មិនថាស្ថិតនៅទីតាំងណាក៏ដោយ។
  • រោងចក្រផ្ទេរប្រេងក្នុងតំបន់ផ្ដល់ភាពបត់បែន ដើម្បីដោះស្រាយតម្រូវការវេចខ្ចប់ខុសៗគ្នារបស់អតិថិជន។ • ការផ្គត់ផ្គត់នៅក្នុងថង់បត់បែន, IBC, និងសឺទែនស្តុកប្រេងនៅបរិវេណរបស់អតិថិជន ដោយអាស្រ័យលើតម្រូវការ។
  • អង្គភាពអ្នកគ្រប់គ្រងតិចតែសម្រេចចិត្តលឿន ដែលមានសេវាបម្រើអតិថិជនជាម្ចាស់ដំណើរការដោះស្រាយការត្អូញត្អែរ ដើម្បីទទួលបានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងអតិថិជន និង TOI
  • វិញ្ញាបនបត្រ ISO 9001។

សមាគម OEM

  • សមាគម OEM ដ៏រឹងមាំ និងការអនុញ្ញាតទូទាំងសកលលោក
  • ផលិតផលតាមកម្រិត ដើម្បីចាត់ចែងតាមលក្ខខណ្ឌតម្រូវ O របស់ OEM

សេវាកម្មបច្ចេកទេស

  • ក្រុមការងារបច្ចេកទេសជំនាញៗទៅដល់ទីតាំងផ្ទាល់ ដោយផ្ដល់ការគាំទ្រពេញលេញនៅនឹងកន្លែង
  • ជំនួយពីក្រុមការងារផ្នែកលក់ទាក់ទងនឹងសំណួរបច្ចេកទេស។