អំពីតូតាល់កាំបូត
តូតាល់កាំបូត គឺជាបុត្រសម្ព័ន្ធមួយរបស់តូតាល់អ៊ិនណឺជីស៍គ្រុប។ តូតាល់អ៊ិនណឺជីស៍គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រេង និងឧស្ម័នធំជាងគេលំដាប់ទីបួននៅលើពិភពលោក ដែលមានប្រាក់ចំណូលជាង 171 ពាន់លានដុល្លារ និងបុគ្គលិកចំនួន 100,000 នាក់នៅជាង 130 ប្រទេស។ តូតាល់កាំបូតបានដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1993 មកម៉្លេះ។ នៅទូទាំងប្រទេស តូតាល់កាំបូតបានធ្វើទីផ្សារលើផលិតផលប្រេង និងសេវាកម្មប្រេងឥន្ធនៈផ្សេងៗទៅដល់អតិថិជនរបស់ខ្លួនទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន។ តូតាល់កាំបូតផ្ដល់នូវផលិតផល និងសេវាកម្មជាច្រើន ដោយមានស្ថានីយប្រេងឥន្ធនៈជាង 90 កន្លែងសម្រាប់ប្រេងឥន្ធនៈសម្រាប់យានយន្ត (ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនិញBonjour ប្រេងឥន្ធនៈផ្នែកឧស្សាហកម្ម ប្រេងឥន្ធនៈសម្រាប់យន្តហោះ និងប្រេងរំអិលជាដើម។ លើសពីនេះទៀត ក្លឹបកាតតូតាល់អ៊ិនណឺជីស៍ (កាតសមាជិក) គឺជាមធ្យោបាយងាយស្រួលមួយក្នុងការបង្កើត និងគ្រប់គ្រងការបញ្ជាទិញប្រេងឥន្ធនៈ។ តូតាល់កាំបូតធ្វើជាម្ចាស់ និងបន្តវិនិយោគលើបរិក្ខារសម្រាប់រក្សាទុកស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈផ្នែកផ្លូវថ្នល់ និងផ្លូវអាកាសដូចគ្នា។ យើងក៏ផ្ដល់នូវសេវាកម្មសំខាន់ៗផ្សេងទៀតផងដែរដូចជា ការវិភាគប្រេងដែលប្រើរួច ការដំឡើងធុងប្រេង និងការដឹកជញ្ជូនក្នុងបរិមាណច្រើនទៅអតិថិជនពាណិជ្ជកម្មជាច្រើនរបស់យើង។
យើងបម្រើអតិថិជនរាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។ យើងយល់ច្បាស់ពីអតិថិជន ដោយសារតែយើងមានវត្តមានទំលំទូលាយ ហើយមិនដែលមើលរំលងពីតម្រូវការរបស់ពួកគេឡើយ។ នេះជាមធ្យោបាយតែមួយគត់ដើម្បីផ្ដល់នូវដំណោះស្រាយកាន់តែមានភាពច្នៃប្រឌិត និងប្រកបដោយគុណភាពខ្ពស់។