Aston Martin
ចាប់តាំងពីខែឧសភា ឆ្នាំ 2016 មក តូតាល់បានក្លាយជា “ដៃគូថាមពលរបស់ Aston Martin” និងបានចូលរួមជាមួយក្រុម Aston Martin Racing ក្នុងនាមជា “ប្រេងរំអិល និងដៃគូបច្ចេកទេសផ្លូវការ”។
បន្ទាប់ពីប្រកៀកស្មាគ្នាធ្វើការរយៈពេលពីរឆ្នាំក្នុងការប្រណាំង FIA World Endurance Championship បានជួយឱ្យក្រុម Aston Martin Racing ឈ្នះជើងឯកអ្នកប្រណាំង GTE Pro 2016 និង GTE AM 2017 រួមជាមួយជ័យជម្នះដ៏មានកិត្យានុភាពក្នុងការប្រកួត 24 Hours of Le Mans 2017 ក្នុងកម្រិត GTE Pro។ ដូច្នេះ តូតាល់ពង្រីកការចូលរួមចំណែកផ្នែកបច្ចេកទេសរបស់ខ្លួនតាមរយៈការចូលរួមអភិវឌ្ឍម៉ូដែល Aston Martin Vantage GTE ថ្មី។ រថយន្តថ្មីនេះនឹងប្រកួតប្រជែងក្នុងរដូវកាលកំពូលនៃព្រឹត្តិការណ៍ World Endurance Championship 2018-2019 ដែលនឹងចាប់ផ្ដើមដោយព្រឹត្តិការណ៍ 2018 WEC Six Hours of Spa-Francorchamps និងបញ្ចប់ដោយព្រឹត្តិការណ៍ 2019 24 hours of Le Mans ដោយការប្រណាំងទាំងពីរនេះធ្វើឡើងពីរដងក្នុងមួយរដូវកាល។
ប្រេងម៉ាស៊ីនតូតាល់ ផ្ដល់ជំនាញបច្ចេកទេសរបស់ខ្លួនតាមរយៈវិស្វករនៅជាប់នឹងផ្លូវប្រណាំង និងបន្ទប់ពិសោធន៍វិភាគប្រេងនៅព្រឹត្តិការណ៍ប្រណាំង World Endurance Championship ម្ដងៗ។ ឆ្លងកាត់ការអភិវឌ្ឍខ្លួនអស់រយៈពេលច្រើនឆ្នាំក្នុងការប្រកួត Formula 1 ជំនាញដែលមិនអាចប្រកែកបានក្នុងការប្រណាំងកម្រិតខ្ពស់នេះមានលក្ខណៈខុសប្លែកពីគេ និងចាំបាច់បំផុត ហើយមានតែក្រុម Aston Martin Racing ក្នុងការប្រកួត FIA WEC ប៉ុណ្ណោះដែលអាចប្រើបាន។